ភ្នំពេញ ប្រិយមិត្តបានដឹងហើយថ្ងៃនេះមាន មិត្តភក្តិបងប្អូនអ្នកសិល្បះច្រើនដែលទៅសួរសុខទុក្ខគាត យ៉ាងណាមិញ ថ្ងៃនេះផងដែលនាយកុយ ទម្លាយរឿងអាថ៌ កំបំាងមួយអោយបានដឹងអំពីគ្រោថ្នាក់គាត់នោះ ដោយយោងតាមលោក ហេង ឡុង បាននិយាយថា “បងកុយបានទម្លាយអាថ៌កំបាំងដ៏សែនរន្ធត់មួយថា មានអរូបីគោះកញ្ចក់ឡានគាត់ពីរដងមុន
នឹងបែកកង់។ នៅពេលដែលគាត់ងងុយគេងគាត់បានអែបឡានចតដើម្បីសម្រាកនៅវេលាម៉ោង4ទៀបភ្លឺ ប៉ុន្តែរឿងដែលមិននឹកស្មានដល់ គឺមានអ្នកគួរគោះកញ្ចក់ឡានគាត់ពីរដង គាត់ដើររកមើលជុំវិញឡានគ្មានឃើញអ្វីសោះ គាត់ក៏បានសន្និដ្ឋានថាប្រហែលជាគេ (អរូបី) មិនចង់ឲ្យយើងសម្រាកនៅទីកន្លែងនេះហើយ ទើបគាត់សម្រេចចិត្តបន្តរតំណើរទៅមុខទៀត នៅពេលធ្វើដំណើរបានបន្តិចស្រាប់តែបែកកង់តែម្ដង។ គូរបញ្ចាក់ឡើងវិញថា ថ្ងៃទី២០ ខែមករា ឆ្នាំ២០១៩ វេលាម៉ោង០៥:៥០នាទី នៅលើផ្លូវលេខ ៧៣ ភូមិថ្នល់ ឃុំតំបែរ ស្រុកតំបែរ ខេត្តត្បូងឃ្មុំ មានករណីគ្រោះថ្នាក់ចរាចរណ៍ រថយន្តបែកកង់រ៉េទៅបុកដើមឈើមួយកន្លែងនោះដែលយើងស្គាល់ថាជា នាយកុយ តារាកំប្លែង។ បានបើករថយន្តម៉ាកឡង់គ្រីស័រ ពណ៍ស ស្លាកលេខ ភ្នំពេញ 2AR- 9968 បើកបរដោយឈ្មោះ ជួង ជី(ហៅ នាយកុយ) អាយុ ៦៤ឆ្នាំ រស់នៅរាជធានីភ្នំពេញ ជាតារាកំប្លែង (របួសកែងដៃស្តាំលក្ខណៈស្រាល)





Comments
Post a Comment