រាជរដ្ឋាភិបាលកម្ពុជា បានប្រកាសប្រឆាំងចំពោះការប្រកាសឯករាជ្យរបស់តៃវ៉ាន់គ្រប់ទម្រង់ ព្រមទាំងបន្តគាំទ្រការអភិវឌ្ឍដោយសន្តិភាពនូវទំនាក់ទំនងចិន និងតៃវ៉ាន់ និងបុព្វហេតុក្នុងការបង្រួបបង្រួមចិន។ នេះបើតាមសេចក្តីថ្លែងការណ៍រួមរវាងកម្ពុជា និងចិន នៃដំណើរទស្សនកិច្ចរបស់សម្តេច ហ៊ុន សែន ទៅកាន់ប្រទេសចិនពីថ្ងៃទី២០ ដល់ ២៣ ខែមករា ឆ្នាំ២០១៩ ដែលចេញផ្សាយដោយក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។
ក្នុងចំណុចទី១០ នៃសេចក្តីថ្លែងការណ៍រួមដែលមាន១៤ចំណុចនេះ បានរៀបរាប់យ៉ាងដូច្នេះថា៖ «ភាគីកម្ពុជា សូមបញ្ជាក់សាជាថ្មីនូវការប្រកាន់ខ្ជាប់នូវគោលនយោបាយចិនមួយ ព្រមទាំងទទួលស្គាល់រដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតចិន ជារដ្ឋាភិបាលស្របច្បាប់តែមួយគត់ តំណាងឱ្យប្រទេសចិនទាំងមូល ហើយតៃវ៉ាន់ជាផ្នែកសំខាន់មួយ នៃបូរណភាពដែនដីរបស់ចិន»។
ភាគីចិន បានវាយតម្លៃយ៉ាងខ្ពស់ចំពោះការគាំទ្រខាងលើនេះ៕

Comments
Post a Comment