ថៅកែហាងបញ្ចាំ យីហា “ហេង ហ៊ួត”ម្នាក់ ត្រូវបានឃាត់ខ្លួន បន្ទាប់ពីបានទទួលបញ្ចាំទូរស័ព្ទគ្មានឯកសារត្រឹមត្រូវ….
ភ្នំពេញ ៖ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌដូនពេញ បាននាំកម្លាំងចុះទៅធ្វើការត្រួតពិនិត្យ ហាងមួយកន្លែងដែលមានឈ្មោះថា “ហេង ហ៊ួត” និងបានឃាត់ខ្លួនម្ចាស់ហាងម្នាក់យកមកសួរនាំបន្ទាប់ពីមុខសញ្ញា ចោរឆកមួយក្រុមត្រូវបានសម្ថតកិច្ចយកមកធ្វើការកសួរនាំទើបដឹងថា ហាងដែលមានស្លាកយីហោ “ហេង ហ៊ួត” នេះជាន្លែងទទួលបញ្ចាំទូរស័ព្ទគ្មានឯកសារត្រឹមត្រូវ ។
នៅក្នុងប្រតិបត្តិការមួយនេះ ព្រះរាជអជ្ញារង អមសាលាដំបូងរាជធានីភ្នំពេញ លោក គង់ សំសារ៉េត បានជាអ្នកធ្វើការសម្របសម្រួលនៅក្នុងប្រតិបត្តិការមួយនេះ ។
ជាក់ស្តែងករណីដែលបានធ្វើការចុះត្រួតពិនិត្យមួយនេះ ត្រូវបានធ្វើការអនុវត្តឡើងនៅក្នុងថ្ងៃសុក្រ ១៣កើត ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៩ ស្ថិតនៅផ្ទះលេខ៣២Eo ផ្លូវលេខ១៤៨ សង្កាត់ផ្សារកណ្ដាលទី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
ហើយសូមរំលឹកទៅដល់ទស្សនិកជនផងដែរថានៅកាលពីថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៩ រហូតមកដល់វេលាម៉ោង៥ព្រឹក ថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៩ នៅចំណុចមុខផ្ទះលេខ២៦Eo ផ្លូវលេខ១៥៤ ភូមិទី៦ សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ មានករណីលួចមានស្ថានទម្ងន់ទោស ប្រើអំពើហិង្សា (ជិះម៉ូតូឆក់កាបូបស្ពាយ បណ្តាលឲ្យជនរងគ្រោះរងរបួស) ភ្លាមនោះកម្លាំងសមត្ថកិច្ចខណ្ឌដូនពេញ បានដេញចាប់ បានជនសង្ស័យម្នាក់ ឈ្មោះ ស៊ុន ណាដា ភេទស្រី (ខ្ទើយ) អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ និង ស្នាក់នៅមិនពិតប្រាកដ ហើយកម្លាំងសមត្ថកិច្ចបានបើកប្រតិបត្តិការស្រាវជ្រាវរហូតឈានដល់ ឃាត់ខ្លួនជនសង្ស័យចំនួន១១នាក់ ជាបន្តបន្ទាប់ ក្នុងនោះមា៦នាក់ ជាមុខសញ្ញាឆក់សកម្ម និង ៥នាក់ទៀត ជាប់ពាក់ព័ន្ធប្រើប្រាស់គ្រឿងញៀន។
ប្រភពដដែលបានធ្វើការបន្តរឲ្យដឹងទៀតថា បន្ទាប់ពីសម្ថតកិច្ចបានចុះទៅត្រួតពិនិត្យ និងបានធ្ចើការសួរនាំទៅម្ចាស់ហាង ដែលពាក់ព័ន្ធនិងរឿង ទទួលបញ្ចាំងនិងទទួលទិញទូរស័ព្ទមិនប្រក្រតី នៅព្រឹកថ្ងៃទី១៨ ខែមករា នេះ កម្លាំងគណៈបញ្ជាកាឯកភាពខណ្ឌ សម្ថតកិច្ច យ និងបានឃាត់ខ្លួនបុរសម្នាក់ ជាថៅកែហាងបញ្ចាំ រួមនិងទូរស័ព្ទចំនួន១១គ្រឿង ថែបប្លែកចំនួន៥គ្រឿង យកទៅសួរនាំនៅអធិការដ្ឋាននគរបាលខណ្ឌ ដើម្បីបន្តសនំរៀងតាមនិតិវិធី។





Comments
Post a Comment