១០ចំណុច ដែលថៃគ្រោងនឹងអនុវត្ត ដើម្បីដោះស្រាយបញ្ហាបរិយាកាសកខ្វក់ទៅថ្ងៃមុខ




១០ចំណុច ដែលថៃគ្រោងនឹងអនុវត្ត ដើម្បីដោះស្រាយបញ្ហាបរិយាកាសកខ្វក់ទៅថ្ងៃមុខ


រហូតមកទល់នឹងពេលនេះទីក្រុងបាងកកនៅតែមានផ្សែង និងខ្យល់កខ្វក់កម្រិតខ្ពស់នៅឡើយ បើជាទោះជារដ្ឋាភិបាលថៃខិតខំប្រើប្រាស់វិធីជាច្រើន ដើម្បីបំបាត់បញ្ហានេះក៏ដោយ។ បើយោងតាមក្រុមអ្នកជំនាញបានផ្តល់អនុសាសន៍ថា ដើម្បីដោះស្រាយបញ្ហាមួយនេះរដ្ឋាភិបាលថៃត្រូវធ្វើរឿងទាំង ១០ ខាងក្រោមនេះ៖
១. ដាក់បញ្ហាផ្សែងពុលជាបញ្ហាសុខភាពសាធារណៈ​កម្រិតខ្ពស់ ដើម្បីឲ្យប្រជាពលរដ្ឋគ្រប់រូប និងគ្រប់ស្ថាប័ន ត្រូវតែរួមគ្នាទទួលខុសត្រូវ និងរួមគ្នាដោះស្រាយបញ្ហានេះ
២. កាត់បន្ថយការប្រើប្រាស់យានយន្ត ជាពិសេសយានយន្តដែលបង្កឲ្យមានផ្សែងច្រើន
៣. លើកទឹកចិត្តឲ្យប្រជាពលរដ្ឋប្រើប្រាស់មធ្យោបាយធ្វើដំណើរសាធារណៈឲ្យបានច្រើន
៤. លើកទឹកចិត្តឲ្យម្ចាស់យានយន្តគ្រប់ប្រភេទចាក់សាំងល្អ ដើម្បីកាត់បន្ថយការបញ្ចេញផ្សែង
៥. ព្យាយាមកាត់បន្ថយរថយន្តដឹកទំនិញធំៗ ព្រោះវាជាប្រភពនៃការបញ្ចេញផ្សែង ហើយជំនួសដោយការប្រើមធ្យោបាយផ្សេងវិញ
៦. ដាល់តឿនឲ្យប្រជាពលរដ្ឋគ្រប់រូបឲ្យរួមគ្នាត្រូវកាត់បន្ថយសកម្មភាពបង្កឲ្យមានផ្សែងដូចជាការចំអិនអាហារ សកម្មភាពដុតផ្សេងៗនៅក្នុងរាងរាល់ខែធ្នូ ព្រោះខែនេះជាខែដែលបរិយាកាសក្នុងប្រទេសថៃងាយនឹងកើតមានបញ្ហាផ្សែង និងខ្យល់កខ្វក់ណាស់
៧. កំណត់ឲ្យរោងចក្រធំៗត្រូវតែគោរពតាមស្ដង់ដារនៃការបច្ចេញផ្សែងពុលទៅក្នុងបរិយាកាស ហើយបើក្រុមហ៊ុនណាបង្កើតឲ្យមានផ្សែងច្រើនជាងបរិមាណ ដែលបានកំណត់ អាជ្ញាធរត្រូវចាត់វិធានការជាបន្ទាន់
៨. ចេញវិធានការឲ្យសាលាទាំងអស់កាត់បន្ថយសកម្មភាពក្រៅថ្នាក់រៀនរបស់សិស្ស ហើយឲ្យពួកគេនាំគ្នាធ្វើសកម្មភាពផ្សេងៗ នៅក្នុងថ្នាក់រៀនវិញ ដើម្បីកុំឲ្យសិស្សរងផលប៉ះពាល់ពីផ្សែងពុល និងខ្យល់កខ្វក់នេះ
៩. ផ្តល់ម៉ាស់ និងការថែទាំវេជ្ជសាស្ត្រដល់ប្រជាពលរដ្ឋ ដែលងាយរងគ្រោះពីផ្សែងពុល និងខ្យល់កខ្វក់
១០. ពន្យល់ប្រជាពលរដ្ឋកុំឲ្យមានភាពស្លន់ស្លោ ហើយលើកទឹកចិត្តឲ្យពួកគេរួមគ្នាដោះស្រាយបញ្ហានេះមួយនេះ៕


Comments