ភ្នំពេញ ៖ អស់ជាច្រើនឆ្នាំមកហើយ ដែលអ្នកធ្វើដំណើរតាមដងផ្លូវនានា ក្នុងរាជធានី ភ្នំពេញ មានការរអ៊ូរទាំនឹងការកកស្ទះចរាចរ ដែលមានដងផ្លូវមួយចំនួនបានកកស្ទះ ចរាចរធ្ងន់ធ្ងរ បង្កជាការថ្នាំងថ្នាក់ចិត្តរៀងរាល់ថ្ងៃ ព្រោះពួកគាត់ត្រូវចំណាយពេលវេលា ដ៏យូរទម្រាំទៅដល់ គោលដៅ និងត្រូវចំណាយប្រេងសាំងតាមប្រភេទ នៃយានយន្ត របស់ប្រជាពលរដ្ឋ ។ ការកកស្ទះចរាចរ អាចបណ្តាលមកពីកត្តាជាច្រើនគួបផ្សំ ។
ជាមួយនឹងបញ្ហានេះ រដ្ឋបាលរាជធានីភ្នំពេញបានចេញសេចក្តីណែនាំ ស្តីពីការរៀបចំ សណ្តាប់ធ្នាប់តាមដងផ្លូវ និងការប្រើប្រាស់ចិញ្ចើមផ្លូវសាធារណៈទាងអស់ ក្នុងភូមិសាស្រ្ត រាជធានីភ្នំពេញ ។ នៅក្នុងខ្លឹមសារ រដ្ឋបាលរាជធានីភ្នំពេញ បានធ្វើការណែនាំ ក៏ដូចជា វិធានការ នានាជាច្រើន ដែលអាចរំពឹងថា បញ្ហាកកស្ទះចរាចរអាចនឹង ត្រូវកាត់បន្ថយ ជា អតិបរិមា ជាមួយនឹងការលើកម្ពស់សោភ័ណភាពរាជធានីភ្នំពេញផងដែរ ។
សូមអានសេចក្តីណែនាំលម្អិតនៅខាងក្រោម ៖








Comments
Post a Comment