ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នៅចំពោះមុខកងទ័ពរាប់ពាន់នាក់ ក្នុងពិធីអបអរសាទរខួប២០ឆ្នាំ ថ្ងៃបង្កើតបញ្ជាការដ្ឋាន កងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ បានលើកឡើងថា កងទ័ពមានក្បាលពោះត្រូវសម្រកចេញជាបន្ទាន់។
សម្តេចបន្តថា “ខិតខំសម្រកក្បាលពោះ ប្រទេសឥណ្ឌូនេស៊ីកងទ័ពមានក្បាលពោះធំចេញពីកងទ័ព។ ឥឡូវទាហ៊ានមួយមានក្បាល ពោះណាស់ ចឹងរកវិធីទំលាក់ក្បាលពោះចុះ បើចឹងលោតរបងមិនរួចទេ កងទ័ពបច្ចុប្បន្នមិនដូចពីមុនោះទេ ដើរ២គីឡួស្រែករកឡាន ហើយ” ។ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ថ្លែងក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់នៅក្នុងពិធីប្រារព្ធខួប២០ឆ្នាំថ្ងៃកំណើតកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ នាព្រឹកថ្ងៃព្រហស្បតិ៍ ៤រោច ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៤ ខែមករា គ.ស ២០១៩ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៤ ក្នុងសង្កាត់កន្ទោក ខណ្ឌ ពោធិ៍សែនជ័យ រាជធានីភ្នំពេញ ៕



Comments
Post a Comment