កំពូលអ្នកជិតខាង ទើបតែរើមកនៅបានមួយខែ ដើរឈ្លោះជាមួយគេ​ឯងពេញមួយភូមិសរុបទាំងអស់២៩គ្រួសារ​

តារាចម្រៀង និងនិពន្ធទំនុកច្រៀងលោក ទ្រី សក្កដា ដែលប្រិយមិត្តភាគច្រើនបានស្គាល់គាត់តាមរយៈស្នាដៃនិពន្ធបទចម្រៀងថ្មីៗ ថែមទាំងអាចច្រៀងបានយ៉ាងពិរោះទៀត។ ថ្មីៗនេះ លោកបានបង្ហោះសារនូវលើគណនីហ្វេសប៊ុកផ្ទាល់ខ្លួនរបស់លោក ដោយកំហឹងថា «តេីអ្នកណាខ្លះធ្លាប់មានអ្នកជិតខាងថោកទាបបែបនេះ? រស់នៅភូមិផងរបងជាមួយគ្នាក្នុងនាមជាមនុស្សមិនមែនសត្វ​ យេីងតែងតែមានការអធ្យាស្រ័យគ្នាទៅវិញទៅមក​ លោកឯងទេីបតែមកទិញផ្ទះបានមួយខែ​ លោកឯងឈ្លោះគ្នារករឿងគេមួយភូមិសរុបទាំងអស់២៩គ្រួសារ​! ជញ្ជាំងផ្ទះទាំងសងខាងជាកន្លែងសម្រាប់ចតយានយន្តរបស់ផ្ទះល្វែងទាំងអស់​ តែលោកឯងព្រោះតែការរកស៊ីលក់គ្រឿងឡានហ្នឹងចង់មកវាយទម្លុះជញ្ជាំងស្ទូចចេញស្ទូចចូលគ្រឿងឡានលោកឯង​ លោកឯងដឹងថាវាប៉ះពាល់ដល់គេគ្រប់គ្នាអត់? ហេតុអីក៏ចេះតែធ្វេីអ្វីតាមអំពេីចិត្តអញ្ចឹង?
ខ្ញុំយកឡានទៅចតមុខទ្វាជញ្ជាំងផ្ទះលោកឯងប៉ុណ្ណឹង​ បេីវាប៉ះពាល់ខ្លាំងណាស់​ លោកឯងអាចសួរគេបាន​ ថាឡានអ្នកណា​ ? អ្នកជិតខាងគេប្រាប់ហេីយ​ ព្រឹកមិញដោយសារវាគ្មានកន្លែងដាក់ឡាន​ បានខ្ញុំយកទៅចតនៅមុខហ្នឹង​! ហេីយផ្ទះលោកឯងមិនមែនមានច្រកចូលតែមួយហ្នឹងឯណា​ ហេីយកន្លែងហ្នឹងខ្ញុំចតរាល់ដង​ ក៏មិនដែលមានបញ្ហាអ្វីដែរ​ ទេីបតែលោកឯងមកនៅហ្នឹង​ បញ្ហាមិនចេះចប់! សួរថាខ្មាសខ្លួនឯងខ្លះអត់​ ដែលមានខួរជាមនុស្សនឹងគេដែរ​ តែរស់នៅមិនចុះសម្រុសនឹងគេមួយភូមិ​! លោកឯងយកហ្វឺតលុបមិនជ្រះមកសរសេរលេីឡានខ្ញុំ​ លោកឯងមានបំណងចង់រករឿងសងសឹកអ្នកភូមិនេះច្បាស់ណាស់! សូម្បីតែខាងសង្កាត់គេចេញលិខិតឱ្យលោកឯងរេីទ្វាដែក​ និងរៀបឥដ្ឋសារឡេីងវិញ​ លោកឯងមិនត្រឹមតែមិនធ្វេីទេ​ លោកឯងថែមទាំងបកក្រដាសបញ្ជាគេចោលទៀត​! លោកគិតថាការរស់នៅជារឿងចាញ់ឈ្នះមែនទេ? មនុស្សដូចលោកអន់ជាងសត្វតិរច្ឆានទៅទៀត​! គេរស់នៅសន្សំសុខ​ លោកឯងរស់នៅសន្សំរឿង! ថ្ងៃនេះខ្ញុំចំណាយពេលមួយម៉ោងដេីម្បីលុបអក្សរថោកទាបដែលលោកសរសេរលេីឡានខ្ញុំ​ ហេីយថែមទាំងគំរាមខ្ញុំថាលេីកទីមួយទៀត​! បេីប៉ះពាល់ឡានខ្ញុំម្តងទៀត​ ខ្ញុំអស់ការអត់ធ្មត់ហេីយណា​! មករស់នៅក្រោយគេ​ គួរតែរាប់ញាតិ​ តែអាគាត់នេះរាប់សត្រូវសាហាវ​! ខាងក្រោមជាស្នាមមេដៃ​អ្នកភូមិ​ និងការសម្រេចរបស់សង្កាត់​ តែវានៅតែមិនរុះរេីទ្វាដែកនោះចេញ​ ហេីយថែមទាំងហ៊ានបំផ្លាញទ្រព្យសម្បត្តិអ្នកដទៃទៀត​! ខ្លាំងដៃណាស់អាឆេីត​ វាអាងអីទេរាល់ថ្ងៃហ្នឹងបានចេះតែដេីរឈ្លោះជាមួយគេគ្រប់គ្នាហ្នឹង​!»៕ 







Comments