តើធ្វើម៉េចដើម្បីកុំឱ្យនឹកផ្ទះ នៅពេលដែលយើងត្រូវទៅនៅបរទេស??

ការដែលទៅនៅបរទេសគឺជារឿងប្រសើរមួយដែរ ដែលធ្វើឱ្យយើងអាចស្គាល់អ្វីថ្មីៗ ផ្លាស់ប្តូរវប្បធម៌ ហើយមិនត្រឹមតែបទពិសោធន៏ដើរកំសាន្តនោះទេ គឺថែមទាំងឱ្យយើងយល់ដឹងច្រើនពីការរស់របស់គេ ការហូបចុក ការស្លៀកពាក់ និងច្បាប់ទំលាប់របស់គេផ្សេងៗ។
ប៉ុន្តែយ៉ាងណាមិញ ការដែលត្រូវរើរទៅនៅប្រទេសក្រៅឆ្ងាយពីឳពុកម្តាយ បងប្អូន និងមិត្តភ័ក្រ ធ្វើឱ្យមានអារម្មណ៏ថានឹកពួកគេខ្លាំងណាស់ ហើយដូចជាបាត់បង់អ្វីម៉្យាង។ ដូច្នេះថ្ងៃនេះយើងនឹងចែករំលែកពីបទពិសោធន៏ខ្លះៗ ដែលជួយកាត់បន្ថយជំងឺនឹកផ្ទះ នឹកស្រុកកំណើតពេលដែលយើងទៅនៅបរទេស។
១. ទៅកន្លែងណាដែលភាពស្រដៀងនឹងស្រុកកំណើតយើង
មិនថានៅទីណាទេ គឺយ៉ាងហោចណាស់តែងតែមានកន្លែងមួយចំនួនដែលមើលទៅស្រដៀងនឹងស្រុកកំណើតយើង អាចជាកន្លែងកំសាន្ត កន្លែងធម្មជាតិ កន្លែងញ៉ាំអីផ្សេងៗ ដែលកន្លែងទាំងនោះអាចឱ្យយើងមានអារម្មណ៏ថា យើងកំពុងតែនៅស្រុកយើង ហើយវាកាត់បន្ថយការនឹករលឹកបានខ្លះដែរ។
២ . ទៅកន្លែងណាថ្មីៗ
ពេលខ្លះយើងធ្លាប់មានកន្លែងណាដែលយើងប្រាថ្នាចង់ទៅលេង ដូច្នេះបើយើងនឹកស្រុក យើងអាចសាកព្យាយាមធ្វើដំណើរកំសាន្តទៅកន្លែងដែលយើងប្រាថ្នានោះ ដែលជាកន្លែងថ្មីសម្រាប់យើង វានឹងផ្លាស់ប្តូរអារម្មណ៏យើងដែលកំពុងតែនឹកផ្ទះ ហើយអាចឱ្យស្គាល់កន្លែងថ្មីៗទៀតផង ធ្វើឱ្យប្លែកអារម្មណ៏នឹងលែងនឹកផ្ទះទៀតហើយ។

៣. ធ្វើអ្វីដែលយើងធ្លាប់ធ្វើនៅផ្ទះ
បើនឹកផ្ទះ យើងអាចធ្វើទំលាប់អ្វីមួយដែលយើងតែងតែធ្វើវានៅផ្ទះ ដែលធ្វើឱ្យយើងមានអារម្មណ៏ថាកំពុងតែនៅផ្ទះ ដូចជាការកំសាន្ត ការសម្រាកដោយមើលរឿង ញ៉ាំអី អានសៀវភៅ ឬទៅខាងក្រៅដែលយើងធ្លាប់ធ្វើវានៅផ្ទះ។
៤. ត្រូវគិតថាហេតុអីបានជាអ្នកសម្រេចចិត្តមកនៅស្រុកក្រៅ
បើនឹកផ្ទះត្រូវនឹកទៅពេលមុនដែលយើងសម្រេចចិត្តមកនៅស្រុកគេ ហេតុអីបានយើងតស៊ូមកនៅតែម្នាក់ឯង ដើម្បីអ្វី ដើម្បីអ្នកណា ហើយតើយើងនឹងទទួលបានអ្វីមកវិញ។ ទាំងនេះយើងគួរតែសួរខ្លួនឯងរួចចាប់ផ្តើមគិតឡើងវិញ។

៥. ផ្តោតសំខាន់ទៅលើការពិត
ការពិតដែលកំពុងតែកើតឡើង គឺយើងបានចាកចាញពីស្រុកកំណើត មកនៅស្រុកគេ បរទេស ហើយការពិតទៅគឺយើងត្រូវបំពេញការងារជាចាំបាច់ ក្នុងនាមជាសិស្សសិក្សាក្រៅប្រទេស ឬជាអ្នកធ្វើការក្រៅប្រទេសជាដើម។ យើងត្រូវផ្តោតសំខាន់លើអ្វីដែលយើងកំពុងធ្វើ ហើយទទួលយកអ្វីដែលជាការពិត និងការតស៊ូដើម្បីជំនះឩបសគ្គ ដើម្បីបានជោគជ័យ នឹងត្រលប់ទៅផ្ទះវិញ៕

ប្រភព៖ Thought Catalog


Comments