ចេញពីញាំអីមួយមិត្តភក្តិ ត្រូវរថយន្តដេញបុកនារីម្នាក់រហូតដល់ស្លាប់ភ្លាមៗ…!

ភ្នំពេញ ៖​ នារីម្នាក់បានស្លាប់ភ្លាមៗយ៉ាងអាណោចអាធម៌ ខណះទេីបតែចេញពីញាំអីជាមួយមិត្តភក្តិហេីយត្រូវរថយន្តបេីកដេញបុកអូសជិត២០០ម៉ែត្រ។ ហេតុការណ៍​នេះបានកេីតឡេីងកាលពីវេលាម៉ោង១និង១០នាទីរំលងអាធ្រាត្រ​ ឈានចូលថ្ងៃទី២២ ខែមករា ឆ្នាំ២០១៩​ នៅចំណុចជាប់របងសួនចំការព្រីង​ ស្ថិតតាមបណ្តោយផ្លូវ២០១១​ ក្នុងសង្កាត់គោកឃ្លាង​ ខណ្ឌសែនសុខ​។
​តាមសម្ដីនារីម្នាក់បានអះអាងថាគាត់ជាមិត្តភក្តិជនរងគ្រោះដោយស្គាល់តែឈ្មោះ ស្រីមុំ​ (ស្លាប់) អាយុ២៨ឆ្នាំ​ មុខរបបុគ្គលិកកន្លែងវាយកូនហ្គោល​ ផ្លូវហានណូយ​ មានស្រុកកំណេីតនៅភូមិរកាកោង​ ស្រុកមុខកំពូល​ ខេត្តកណ្តាល ។
​សាក្សីបានបន្តថា​ មុនពេលកេីតហេតុរូបនាងនិងគាត់ថែមទាំងមិត្តប្រុស២នាក់ទៀតសរុប៤នាក់​ បាននាំគ្នាទៅញាំអីនៅត្រេីយម្ខាងជ្រោយចង្វា​រ ខណះញាំរួចក៏បាននាំគ្នាមកផ្ទះវិញ ដោយនារីជាជនរងគ្រោះជិះម៉ូតូម៉ាកzoomerxម្នាក់ឯង​ ចំណែកគាត់ជិះរថយន្តជាមួយសង្សារ​ ។ ពេលនោះគាត់បានឲ្យជនរងគ្រោះជិះរថយន្តជាមួយគ្នាដែរតែនាងមិនព្រម​ ដោយបំណងទៅគេងផ្ទះរបស់គាត់នៅជិតនិងចំការព្រីងដែរ។ ពេលនោះក៏ជិះបែកគ្នា​ ដោយនារីគ្នាជិះម្នាក់ឯងក្រោយមកទេីបមានគេតេមកប្រាប់ថានារីរងគ្រោះត្រូវរថយន្តបុកស្លាប់បាត់ទៅហេីយ។
​បេីតាមការបង្ហេីបពីប្រភពព័ត៌មាន
ផ្សេងទៀតបានប្រាប់ឲ្យដឹងថា​ មុនពេលកេីតហេតុគេបានឃេីញនារីរងគ្រោះជិះម៉ូតូតាមបណ្តោយផ្លូវលេខ២០១១ក្នុងទិសដៅពីជេីងទៅត្បូង ខណះមកដល់ចំណុចកេីតហេតុក៏មានរថយន្តម៉ាកឡិចស៊ិសមួយគ្រឿងបេីកតាមក្រោយដេញបុកអូសជិត២០០ម៉ែត្របណ្តាលឲ្យនារីរងគ្រោះស្លាប់យ៉ាងអាណោចអាធម៌តែម្តងហេីយរថយន្តបង្កបានបើកគេចខ្លួនបាត់។ ​ក្រោយពេលកេីតហេតុសពត្រូវបានសមត្ថកិច្ចទាក់ទងទៅក្រុមគ្រួសារមកទទួលយកទៅធ្វេីបុណ្យតាមប្រពៃណីនៅស្រុកកំណេីត ៕
ប្រភព៖យប់ម៉ិញyobmihn




Comments