សរសើរណាស់ ! ទឹកចឹត្តបងស្រី ក្រោយជួបគ្រោះថ្នាក់បងស្រី នាយកុយ នៅជិត អង្គុយតាមមើលថែលោក ប្រៀបដូចជាម្តាយ....

ហ្វេសប៊ុក៖ ថ្មីៗនេះមានរឿងភ្ញាក់ផ្អើលពេញបណ្ដាញសង្គមហ្វេសប៊ុកដោយទទួលដំណឹងថាតារាកំប្លែងលោកពូនាយ កុយ បានជួបគ្រោះថ្នាក់ចរាចរណ៍បណ្តាលឲ្យឡានទំនើបរបស់លោកត្រូវខូចខាតទាំងស្រុងតែសំណាងខ្លាំងណាស់ដែលចៀសផុតពីគ្រោះថ្នាក់ក្នុង១ពាន់គ្រោះថ្នាក់ជាពិសេសនោះគ្មានអ្នករបួសធ្ងន់នោះទេ។
ដោយឡែកក៏ស្រាប់តែមានប្រិយមឹត្តជាច្រើនភ្ញាក់ផ្អើលយ៉ាងខ្លាំងក្រោយឃើញបងស្រីជាទីស្រលាញ់របស់តារាកំប្លែងរូបនេះ អង្គុយមើលថែប្អូនប្រុសរបស់ខ្លួនបានយ៉ាងល្អ ពិតជាមានអារម្មណ៏ក្ដុកក្ដួលពេលឃើញបែបនេះ។អ្វីដែលពិសេសនោះក៏មានពាក្យមួយពោលថា«អត់ពីឪពុកម្ដាយ មានតែបងស្រី នឹងហេីយដែលមេីលថែរក្សា»។ដោយទង្វើបែបនេះហើយធ្វើឲ្យមហាជនជាច្រើនសរសើរដល់ទឹកចិត្តបងស្រីលោក ដែលបានដើរតួនាទីជាបងស្រីបានយ៉ាងល្អុ។
បញ្ចាក់ថ្មីៗនេះជាង៩ខែមកហើយដែលតារាកំប្លែងដ៏មានប្រជាប្រិយភាព បានបាត់បង់បងប្រុសច្បងជាទីស្រលាញ់របស់ខ្លួនយ៉ាងសោកសៅ រហូតមកដល់ពេលនេះមានតែបងស្រីតែម្នាក់គតនៅក្នុងគ្រួសារ។

Comments